ROS SREYMOM
ルッス スレイモン
カンボジア → 広島市
広島YMCA専門学校
自己紹介をお願いします
スレイモンと申します。カンボジアから参りました。広島YMCA専門学校で勉強しています。
呉市でホームステイしています。
なぜ広島を選んだかというと、日本の友達に紹介して貰いますから。
実は、就職したいけれど、なかなかビザーが取れないので、まずは留学のビザーで来ました。
今、子供たちの面倒を見ながら、ホームステイしています。
១. សូមណែនាំអំពីខ្លួនឯង
នាងខ្ញុំឈ្មោះស្រីមុំ មកពីប្រទេសកម្ពុជា។ កំពុងរៀននៅសាលាជំនាញភាសាជប៉ុនហ៊ីរ៉ូស៊ីម៉ាវ៉ាអិមស៊ីអេ។ ហើយកំពុងស្នាក់ជាមួយជនជាតិជប៉ុននៅ គឹរេ។ មូលហេតុដែលខ្ញុំជ្រើសរើសយកខេត្តហ៊ីរ៉ូស៊ីម៉ាគឺដោយសារមិត្តភិក្តជប៉ុនណែនាំ។ តាមពិតចង់ធ្វើការ ប៉ុន្តែដោយសារមិនងាយទទួលបានទិដ្ឋាការ ដូច្នេះដំបូងគឺទទួលបានទិដ្ឋាការជានិស្សិត។ ឥឡូវនេះខ្ញុំធ្វើការងារក្រៅម៉ោងដោយមើលថែទាំក្មេងបណ្តើរ ស្នាក់នៅជាមួយជនជាតិជប៉ុនបណ្ដើរ។
ひろしま留学大使に応募した理由を教えてください
実は私は何回もひろしま国際センターに来たことがありましたが、留学大使のことは知りませんでした。
スタッフが紹介してくれて知りました。
日本の文化や習慣などを勉強できるし、自分の知識や日本語を使うチャンスもあるし、母国語をみんなに紹介するチャンスもあります。
それにカンボジアのことを知らない人も多いからです。
それで、自分の国のことをみんなに見せるチャンスもあります。
២.សូមប្រាប់អំពីមូលហេតុដែលអ្នកដាក់ពាក្យចូលជាសមាជិករបស់ឯកអគ្គរដ្ឋទូតបរទេសហ៊ីរ៉ូស៊ីម៉ា
តាមពិតទៅខ្ញុំធ្លាប់មកមជ្ឈមណ្ឌលគាំទ្រនិស្សិតបរទេសហ៊ីរ៉ូស៊ីម៉ាជាច្រើនដងដែរប៉ុន្តែរឿងរ៉ាវទាក់ទងនឹងឯកអគ្គរដ្ឋទូតបរទេសគឺខ្ញុំមិនដឹងទល់តែសោះ។ ហើយបុគ្គលិកនៅទីនោះបានណែនាំដល់ខ្ញុំ។ នៅពេលខ្ញុំចូលជាសមាជិក ខ្ញុំមានឱកាសជាច្រើនដូចជា អាចរៀនអំពីវប្បធម៌ទំនៀមទំលាប់របស់ប្រទេសជប៉ុន អាចមានឱកាសប្រើប្រាស់ចំណេះដឹងភាសាជប៉ុនរបស់ខ្លួនឯង ហើយមានឱកាសណែនាំអំពីភាសាកំណើតរបស់ខ្លួនបានផងដែរ។ លើសពីនេះទៅទៀតនោះមានមនុស្សដែលមិនស្គាល់ប្រទេសកម្ពុជា។ ដូច្នេះខ្ញុំមានឱកាសបង្ហាញអំពីប្រទេសរបស់ខ្ញុំទៅអ្នកទាំងអស់គ្នា។
広島のいいところはどこですか?
宮島や原爆ドームです。
戦争で苦労したことを見て、今後は戦争にならないよう、けんかしないよう、と思います。
みんなルールを守っているところもいいです。
文化もいいなと思っています。
日本人は家族だけじゃなく周りの人を尊敬して、「ありがとう」と感謝したり、「ごめんなさい」と言ったりすることが多いと思います。自分のだめなところも、すぐに認めて「ごめんなさい」と謝れるところ、そういうところがいいなと思います。
៣. តើចំណុចល្អរបស់ខេត្តហ៊ីរ៉ូស៊ីម៉ានៅកន្លែងណា?
គឺនៅមីយ៉ាជីម៉ា និងអគារសន្តិភាព។ នៅពេលយើងទាំងអស់គ្នាមើលឃើញអគារនេះហើយគឺមានភាពសោកសង្រេង ហើយគិតថានៅពេលទៅមុខទៀតគឺសូមកុំឲ្យមានសង្រ្គាម និងមានការឈ្លោះប្រកែកគ្នា។ ចំណុចល្អគឺមានការគោរពច្បាប់ទាំងអស់គ្នា។ ហើយខ្ញុំថាប្រពៃណីគឺល្អ។ ជនជាតិជប៉ុនគឺមានការគោរពមិនមែនតែគ្រួសារប៉ុណ្ណោះទេគឺអ្នកនៅជុំវិញផងដែរ ហើយខ្ញុំគិតថាអ្នកនិយាយពាក្យ 『អរគុណ』និងពាក្យ 『សុំទោស』គឺមានច្រើន។ នៅពេលគិតថាខ្លួនឯងខុសគឺមានការនិយាយថាសុំទោសភ្លាម ខ្ញុំគិតថាវាការល្អមែនទែន។
日本への留学を考えている後輩へメッセージをお願いします
もし、日本国内で留学したいときはできれば英語も、もちろん日本語も、勉強しておくべきだと思います。
日本では助けてくれる人もいるけど、自分で日本語ができればもっと簡単になります。
大学、特に大学院に入りたいときは英語も必要です。
また、広島のことを少し調べていたほうがいいと思います。
៤. សូមផ្ដាំផ្ញើទៅសិស្សប្អូនដែលគិតចង់មកបន្តការសិក្សានៅប្រទេសជប៉ុន
ប្រសិនប្អូនៗមានបំណងចង់មកសិក្សានៅប្រទេសជប៉ុន ប្រសិនបើអាចសូមរៀនភាសាអង់គ្លេសត្រៀមទុកជាមុនផង ជាការពិតភាសាជប៉ុនក៏ត្រូវរៀនផងដែល។ នៅប្រទេសជប៉ុនមានអ្នកជួយយើង ប៉ុន្តែប្រសិនបើយើងចេះភាសាជប៉ុននោះធ្វើឲ្យយើងកាន់តែងាយស្រួលថែមទៀត។ នៅពេលយើងចង់ចូលរៀននៅសាកលវិទ្យាល័យ ជាពិសេសបើចង់ចូលរៀននៅថ្នាក់អនុបណ្ឌិតភាសាអង់គ្លេសគឺចាំបាច់។ ម្យ៉ាងទៀតគឺគួរតែស្រាវជ្រាវអំពីខេត្តហ៊ីរ៉ូស៊ីម៉ាទុកផងដែរ។